ព័ត៌មានសន្តិសុខសង្គម

ស្ត្រីបរទេសម្នាក់ស្លាប់ក្នុងសណ្ឋាគារប៊ូទិកសេនធ័រផូល

សៀមរាប៖ស្ត្រីបរទេសម្នាក់បានស្លាប់នៅក្នុងសណ្ឋាគារប៊ូទិកសេនធ័រផូលសមត្ថកិច្ចសន្និដ្ឋានថាអាចមកពីជំងឺគាំងបេះដូង។សមត្ថកិច្ចក្នុងហេតុការណ៍បានឱ្យដឹងថាករណីនេះបានកើតឡើងកាលពីវេលារំលងអាធ្រាត្រចូលថ្ងៃទី២៩ខែមករាឆ្នាំ២០២១នៅប៊ូទិកសេនធ័រផូលស្ថិតនៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាប។ជនរងគ្រោះឈ្មោះBRABHAMPAMELASANDERSភេទស្រីកើតថ្ងៃទី២០ខែតុលាឆ្នាំ១៩៥២ជនជាតិអាមេរិកកាន់លិខិតឆ្លងដែនលេខ៥៦៧០៦៨៣៨២មុខរបរចូលនិវត្តន៍ស្នាក់នៅទីតាំងកើតហេតុ។
ប្រភពបញ្ជាក់ថា ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការ បានសន្និដ្ឋានបឋមថាជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *