ព័ត៌មានជាតិ

ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្ដីពី បង្កើតគណៈកម្មាធិការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្កិ នឹងមុខសម្ដែងចុងក្រោយរបស់យោធិន

ភ្នំពេញ÷ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចដូចខាងក្រោម៖

*សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។
*សិក្សាពីលក្ខណៈសម្បត្តិ នៃការផ្តល់ប្រាក់ឧបត្ថម្ភបំពេញបន្ថែម ចំពោះយោធិន ដែលមានឋានន្តរសក្តិ និងមុខតំណែងចុងក្រោយ តែពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។
*រៀបចំសំណើពាក់ព័ន្ធនឹងការងារខាងលើ ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីពិនិត្យសម្រេច។
*បំពេញការងារផ្សេងៗទៀតតាមបទបញ្ជា របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៕

ខាងក្រោមនេះជាប្រកាសអន្តរក្រសួងស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *