ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះហាមហាងម៉ាស្សាជនជាតិចិន១កន្លែង ដែលបង្កប់សេវាបម្រើផ្លូវភេទ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៣ នាក់

ភ្នំពេញ៖ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍បានចុះត្រួតពិនិត្យនិងហាមហាងម៉ាស្សាជនជាតិចិនមួយកន្លែងដែលបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រីចំនួន១៣នាក់ យកទៅសាកសួរៗ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ប្តឹងទៅគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដោយបានប្រាប់ថា ទីតាំងម៉ាស្សាយីហោ ឡុងជីតាវ មានបង្កប់នូវសេវាបម្រើផ្លូវភេទ។ បន្ទាប់មក កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំ ដោយលោកអភិបាលរងខណ្ឌនិងអធិការរងទទួលបន្ទុក មានគ្រប់ជំនាញ បានចុះនៅទីតាំងខាងលើ ដោយមានជនជាតិចិនជាថៅកែប្រុសម្នាក់និងភ្ញៀវប្រុសម្នាក់រួមនឹងនារីៗជាបុគ្គលិកចំនួន១១នាក់។ ក្នុងនោះភាគច្រើនជាជនជាតិចិន ដោយសរុបទាំងអស់ទាំងស្រីទាំងប្រុសមានចំនួន១៣នាក់ និងវត្ថុតាងដកហូតរួមមានទូរស័ព្ទ១២គ្រឿង ស្រោមអនាម័យចំនួន២ប្រអប់ធំ និងដែកកេះបុកចំនួន២ដេម។
ក្រោយមកជនជាតិចិននិងជនជាតិផ្សេងទៀតត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅសាកសួរដេីម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *