ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះហាងលក់ម៉ូតូខូចខាតជាង៥០គ្រឿង រថយន្តទំនើប២គ្រឿង

កំពត៖ភ្លើងបានឆេះហាងលក់ម៉ូតូមួយកន្លែងក្នុងក្រុងកំពតបណ្តាលឱ្យរងការខូចខាតរថយន្តទំនើប២គ្រឿងនិងម៉ូតូ៥៧គ្រឿងដែលកំពុងដាក់តាំងលក់។
មន្ត្រីគរបាលបានប្រាប់ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១ អគ្គិភ័យបានកើតឡើងនៅហាងលក់ម៉ូតូ យីហោហុងដាលីប៉េង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយក្រុងកំពត។គ្រោះអគ្គិភ័យកើតឡើងជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីតែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សទេ។
ក្នុងហេតុការណ៍នេះបណ្តាលឱ្យខូចខាតម៉ូតូកំពុងដាក់តាំងលក់ចំនួន៥៤គ្រឿង-រថយន្តលុចស៊ីស៥៧០ មួយគ្រឿង និងរថយន្តម៉ាកហុងដាស៊ី.អ.វី មួយគ្រឿង។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយភ្លើងរលត់ភ្លាមៗគេមិនទាន់ដឹងពីទំហំនៃការខាតបង់មានចំនួនប៉ុន្មាននៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *