ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចតាមចាប់បុគ្គលិកកាស៊ីណូរឿងកាប់គេឲ្យរបួសធ្ងន់

ស្វាយរៀង៖សមត្ថកិច្ចបានតាមស្រាវជ្រាវចាប់ខ្លួនបុរសជាបុគ្គលិកកាស៊ីណូម្នាក់ដែលកាប់លើគូទំនាស់ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ហើយបានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅម្តុំហាងផឹកស៊ីយីហោ “ស៊ុបនិងសាច់អាំង”ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី៤ ខែមេសា។
នគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះង្វៀង កឿង ជាបុគ្គលិកកាស៊ីណូ ម៉ុកបាយ ក្រោយបង្កហេតុបានរត់គេចខ្លួនបាត់។រីឯជនរងគ្រោះឈ្មោះង្វៀង ថេ វៀត អាយុ២៧ឆ្នាំជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូនៅខេត្តង៉េអានប្រទេសវៀតណាម បានរងរបួសដៃ កំភួនជើងនិងកំប៉េះគូទជាច្រើនកាំបិតត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។បច្ចុប្បន្ននគរបាលជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *