កំពង់ស្ពឺ៖ រថយន្តបើកបុកនិងកិនបុរសម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅ តាមផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩៩ ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី យប់ថ្ងៃទី៤ខែមេសាឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកភូសាលផ្លាកលេខភ្នំពេញ1GP-0715បើកបរដោយឈ្មោះ ខួច អាយុ២០ឆ្នាំនៅខេត្តបាត់ដំបងពីកើតទៅលិច។ពេលនោះ ក៏មានរថយន្តមិនស្គាល់ម៉ាកបានបើកមកកៀរធ្វើឱ្យម៉ូតូដួលលហើយរថយន្តបានកិនជនរងគ្រោះស្លាប់តែម្តង។
ក្រោយកើតហេតុអ្នកបើករថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់។សពបានយកមកតម្កល់ទុកនៅវត្តត្រែងត្រយឹងរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យ។ចំណែកវុត្ថុតាងម៉ូតូបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងនិងបន្តស្រាវជ្រាវរករថយន្តបង្កដើម្បីយកមកទទួលខិសត្រូវតាមច្បាប់៕