ព័ត៌មានសន្តិសុខសង្គម

បុរស២នាក់ខ្មែរ-និងវៀតណាម អាចជាប់គុកមួយជីវិត

ភ្នំពេញ៖បុរស២នាក់ខ្មែរនិងវៀតណាមប្រឈមនឹងជាប់ពន្ធនាគារពី២០ទៅ៣០ឆ្នាំឬអស់មួយជីវិតករណីជួញដូរគ្រឿងញៀនជិត២០គីឡូក្រាម។
សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ខែតុលានេះតុលាការខេត្តស្វាយរៀងបានបន្តនីតិវិធីលើជនសង្ស័យ ២នាក់ទៅតាមមាត្រា៤០ បទរក្សាទុកដឹកជញ្ជូន ផលិតនិងចរាចរ សារធាតុញៀនខុសច្បាប់។ជនសង្ស័យអាចប្រឈមនឹងជាប់ពន្ធនាគារពី២០ទៅ៣០ឆ្នាំឬអស់មួយជីវិត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១សមត្ថកិច្ចបានចាប់ជនសង្ស័យ ចំនួន២នាក់ ព្រមទាំងគ្រឿងញៀនជិត២០គីឡូក្រាម ដែលបម្រុងលួចដឹកជញ្ជូនទៅប្រទេសវៀតណាមរួចបានបញ្ជូនទៅតុលាការខេត្តស្វាយរៀងនៅថ្ងៃទី១៨ខែតុលា២០២១។
ជនសង្ស័យឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម នៅភូមិ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅប្រទេសវៀតណាម។ឈ្មោះវ៉ាន់ សុផា អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ សង្កាត់និងមុខរបរជាមួយគ្នា។
វត្ថុតាងរួមមាន៖គ្រឿងញៀនជាច្រើនប្រភេទមានទម្ងន់សរុប១៩,៤៨៨គីឡូក្រាម,អាវុធខ្លីម៉ាក K54១ដើមបង់១,គ្រាប់៨គ្រាប់ ម៉ូតូ១គ្រឿងនិងកាបូបធំ សម្រាប់ដាក់គ្រឿងញៀន១៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *