ស្វាយរៀង៖កាលពីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន។
មន្ត្រី នគរបាលបានឱ្យដឹងថា៖ជនសង្ស័យ៤នាក់ឈ្មោះ ភា រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំឈ្មោះម៉ីថេន ភេទប្រុស អាយុ២០ឆ្នាំឈ្មោះ រ៉នសារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំនិងឈ្មោះភាងវិឆ្ឆិកាភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង៤រស់នៅស្រុករមាសហែកខេត្តស្វាយរៀង ។
វត្ថុតាងចាប់បានម្សៅក្រាមសថ្លាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៤៣កញ្ចប់ទូរស័ព្ទដៃ៤គ្រឿងម៉ូតូ២គ្រឿងអាវុធច្នៃ១ដើមដាវ១ដើមព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕