ព័ត៌មានសន្តិសុខសង្គម

កុងតឺន័របុកម៉ូតូ ហើយកិនអូសច្រើនម៉ែត្ររបួសធ្ងន់ម្នាក់

ស្វាយរៀង៖រថយន្តកុងតឺន័របើកបុកម៉ូតូហើយកិនអូសជាច្រើនម៉ែត្របង្កឱ្យបុរសម្នាក់របួសធ្ងន់នៅភូមិដើមពោធិ៍ ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២០ ខែឧសភា។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា អ្នករងរបួសធ្ងន់ឈ្មោះ នី សុខជា អាយុ៣៧ឆ្នាំនៅភូមិដើមពោធិ៍ ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ស្វាយរៀង ១H-៧២៨៦បានខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តឈ្មោះង្វៀងវិងឡុង អាយុ៥៨ឆ្នាំជនជាតិវៀតណាមរស់នៅភូមិ១១ ខណ្ឌ១១ ក្រុងហូជីមិញ។រថយន្តកុងតឺន័រម៉ាក INTERNATIONAL ផ្លាកលេខ៥-១D៤៩៣.៤៦ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗយកទៅសាកសួរ។
ក្រោយមកមធ្យោបាយទាំងពីរគ្រឿងសមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *