ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ចោរបានម្នាក់ ករណីឆក់ទូរស័ព្ទតាមផ្លូវ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ចោរបានម្នាក់ចំណោម២នាក់ករណីជិះមូតូឆក់ទូរសព្ទពីស្ត្រីកំពុងធ្វើដំណើរតាមផ្លូវនិងម្នាក់ទៀតរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវចោមចៅ ក្បែរមណ្ឌលកម្សាន្ត ឌីយ៉ាម៉ង់ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
ជនសង្ស័យចាប់បានឈ្មោះ កែវ ឧត្ដមវិសាល អាយុ២២ឆ្នាំ នៅស្រុកកំពង់ក្រឡាច ខេត្តកំពង់ឆ្នាំងនិងឈ្មោះ ប៊ែន រត់គេចខ្លួន។ជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម០២២ ផ្លាកលេខភ្នំពេញ 1IY 0418។ស្ត្រីរងគ្រោះឈ្មោះជា ចាន់នឿនអាយុ២៦ឆ្នាំជាងអ៊ុតសក់ស្នាក់នៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យនិងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍សួរនាំនិងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *