ព័ត៌មានសន្តិសុខសង្គម

កម្លាំងការពារព្រំដែនឃាត់ពលករ៤២នាក់ លួចឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖កម្លាំងចម្រុះមានប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៩១១សិលាខ្មែរនិងយោធាកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១បានរួមគ្នាឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន៤២នាក់ដែលលួចឆ្លងដែនទៅស្រុកថៃខុសច្បាប់។ករណីនេះបានកើតឡើងនៅ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្រ្តីនគរបាលការពារព្រំដែនបានឱ្យដឹងថា កម្លាំងបានឃាត់ខ្លួនពលករខ្មែរបម្រុងលួចឆ្លងដែន ខុសច្បាប់ចំនួន៤២នាក់។ក្នុងនោះមានស្រី២១នាក់ និង កុមារីចំនួន៣នាក់។ក្រោយពីសួរនាំរួចកម្លាំងប៉ុស្តិ៍ បានបញ្ជូនពួកគាត់ ទៅកន្លែងក្រុមការងារចម្រុះដើម្បីធ្វើតេស្តនិងពិនិត្យសុខភាពនៅច្រកអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *