ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់តាមដីការតុលាការ ពីបទឆបោកនៅភ្នំពេញដល់ខេត្តកោះកុង!

កោះកុង៖កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានតាមចាប់បុរសម្នាក់តាមដីកាតុលាការពីបទឆបោកនៅរាជធានីភ្នំពេញទៅដល់ខេត្តកោះកុង។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌ ខេត្តកោះកុងបានចាប់ជនសង្ស័យឈ្មោះឌឿន សាវឿនអាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ការចាប់ខ្លួននេះ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនពីបទឆបោកតាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។
ជនសង្ស័យខាងលើត្រូវចាប់ខ្លួននៅម្តុំភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ក្រោយមក ជនសង្ស័យបានប្រគល់ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *