ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកគ្នា បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសលើផ្លូវជាតិលេខ ៤

ព្រះសីហនុ៖គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្តធំដឹកទំនិញបុកជាមួយរថយន្តតូចម៉ាកស៊ីណាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង របួសធ្ងន់២នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ៤ម្តុំជិតស្ពានដែក ស្ថិតក្នុងភូមិ តាពៅ ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ គ្រោះថ្នាក់បង្កឡើង ដោយរថយន្តដឹកស៊ីម៉ង់ត៍បុកគ្នារថយន្តតូចម៉ាកស៊ីណាបណ្តាលឱ្យភាគីខាងរថយន្ត តូចម្នាក់ស្លាប់កៀប ក្នុងរថយន្តនិង២នាក់ទៀតរងរបួសធ្ងន់ ។
តែចំពោះជនរងគ្រោះស្លាប់និងរបួសនគរបាលមិនទាន់បានទទួលអត្តសញ្ញាណនៅឡើយទេ។ភ្លាមៗ សមត្ថកិច្ច បានអន្តរាគមន៍ជួយយកអ្នករបួសដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យនិងសម្រួលការកកស្ទះចរាចរណ៍៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *