ព័ត៌មានសន្តិសុខសង្គម

វៀតណាមម្នាក់ស្លាប់ក្នុងកាស៊ីណូ មិនទាន់ដឹងពីមូលហេតុ

ស្វាយរៀង៖ភាពភ្ញាក់ផ្អើលបានកើតឡើងកណ្តាលយប់នៅកាស៊ីណូម៉ុកបាយដោយមានវៀតណាមម្នាក់ជាបុគ្គលិកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ដឹងពីមួលហេតុ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅកាស៊ីណូម៉ុកបាយក្នុង ភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀងកាលពី រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ បុរសវៀតណាមរូបនេះឈ្មោះ ជីន វ៉ាន់ទៀន TRINH VAN TIEN អាយុ៣១ឆ្នាំជាបុគ្គលិកកាស៊ីណូម៉ុកបាយ មានទីលំនៅខេត្តអានយ៉ាង ប្រទេសវៀតណាម ។
មុនកើតហេតុនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានទទួលព័ត៌មានពីឈ្មោះ អ៊ុក សុខឃាង ភេទប្រុស អាយុ៣០ឆ្នាំ ផ្នែករដ្ឋបាលក្រុមហ៊ុនកាស៊ីណូ ម៉ុកបាយ បានរាយការណ៍ថា មានបុគ្គលិកក្រុមហ៊ុនម្នាក់បានស្លាប់ពេលបញ្ជូនយកទៅមន្ទីរពេទ្យឯកជន ។
ក្រោយមកនគរបាលជាមួយគ្រូពេទ្យបានចុះពិនិត្យ។សពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តពោធិ៍ថ្មីក្នុងភូមិច្រកលាវ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីរង់ចាំផ្នែកជំនាញ ធ្វើកោសល្យវិច័យ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *