ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរលួចម៉ូតូរ៉ឺម៉កបើកចេញតែអស់សាំងត្រូវសមត្ថកិច្ចចាប់បាន៣នាក់

ភ្នំពេញ៖សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសខណ្ឌដង្កោពេលកំពុងល្បាតបានចាប់ជនសង្ស័យ៣នាក់ដែលលួចម៉ូតូកង់បីពីពលរដ្ឋម្នាក់ហើយបើកចេញទៅតែអស់សាំង។ករណីនេះនៅភូមិប្រកាសង្កាត់ព្រៃសខណ្ឌដង្កោកាលពីវេលាម៉ោង៣ទៀបភ្លឺចូឡថ្ងៃទី៣ ខែមីនាឆ្នាំ២០២១
បន្ទាប់ពីបណ្តើរម៉ូតូកង់បីអស់សាំង ពេលឃាត់ខ្លួនរួចយកទៅសាកសួរ ក៏បែកធ្លាយលួចរ៉ឺម៉កម៉ូតូកង់បីចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបដល់ព្រឹកឡើងក៏ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ មកយកជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី១ វិញ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ គ្រុយ ម៉េងលី ហៅហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ ឈ្មោះ ហេង តុលា ភេទប្រុស អាយុ ៣១ឆ្នាំឈ្មោះ លី មករា ភេទប្រុស អាយុ ៣៣ឆ្នាំអ្នកទាំង៣នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ អ៊ួន ប៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ ម្ចាស់ម៉ូតូកង់បីនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯម៉ូតូកង់បីដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាក ហុងដាវ៉េវ ពាក់ផ្លាកលេខ 1J-4639 សណ្តោងរ៉ឺម៉ក ត្រូវបានដកហូតយកមកវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *