ព័ត៌មានសន្តិសុខសង្គម

ម៉ូតូ ២ គ្រឿងបុកគ្នា បណ្ដាលឲ្យសិស្សម្នាក់របួសធ្ងន់

បាត់ដំបង៖ម៉ូតូបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យសិស្សម្នាក់រងរបួសធ្ងន់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។


សាក្សីបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកឃ្លីកផ្លាកលេខបាត់ដំបង1AA-4158 អ្នកបើក ឈ្មោះលេង វាសនា ជាសិស្សថ្នាក់ទី១២“L”នៃវិទ្យាល័យនេតយ៉ង់ទីលំនៅក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បើកពីត្បូងទៅជើង។មកដល់កន្លែងខាងលើស្រាប់តែមានម៉ូតូម៉ាកឃ្លីកដូចគ្នាបើកពីជើងទៅត្បូងមិនប្រកាន់ស្តាំក៏ជ្រុលទៅបុកម៉ូតូសិស្សពេញទំហឹងបណ្តាលឱ្យធ្លាក់ចូលប្រឡាយរងរបួសធ្ងន់។
រីឯអ្នកបើកម៉ូតូបង្កមិនស្គាល់អត្តសញ្ញាណព្រោះបើករត់គេចខ្លួនបាត់។ក្រោយពីនោះក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *