ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ៤នាក់ រឿងព្រួតគ្នាវាយគេរយះក្បាលដេរ ៥ថ្នេរ

កំពង់ស្ពឺ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យ៤នាក់បន្ទាប់ពីព្រួតគ្នាវ៉ៃលើបុរសម្នាក់ឱ្យរយះក្បាលដេរ៥ថ្នេរនៅភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកឧដុង្គ កាលពីយប់ទី១៣ខែមីនា។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមបុរសដែលចាប់ខ្លួនទាំង៤នាក់នោះ-ឈ្មោះសុទ្ធ វង្សអាយុ២០ឆ្នាំ-ឈ្មោះ រ៉ុម ហ័ង អាយុ១៩ឆ្នាំ-ឈ្មោះ ម៉ាក់ ចាន់ថុង អាយុ២៦ឆ្នាំ-ឈ្មោះ ដុសឆាណាអាយុ២០ឆ្នាំ។ពួកគេនៅភូមិដន្លង ឃុំក្រាំងចេក ស្រុកឧដុង្គ។
ចំណែកជនរងគ្រោះឈ្មោះណែម ណុយ អាយុ៣៧ឆ្នាំ នៅភូមិឃុំខាងលើរយះក្បាលដេរចំនួន៥ថ្នេរ ។បច្ចុប្បន្ន៖ ជនសង្ស័យទាំង៤នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *