ព័ត៌មានសន្តិសុខសង្គម

រថយន្តតូចបុកពីក្រោយរថយន្តធំ មន្ត្រី២នាក់ស្លាប់និងរបួសធ្ងន់

កំពត៖រថយន្តប៉ាជីរ៉ូបុកពីក្រោយរថយន្តដឹកដីមន្ត្រីនៃមន្ទីរហិរញ្ញវត្ថុនិងមន្ត្រីខេត្តបានស្លាប់និងរបួសធ្ងន់លើផ្លូវជាតិលេខ៣ភូមិត្រពាំងរាំងស្រុកដងទង់កាលពីយប់ថ្ងៃទី១៣ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា រថយន្តប៉ាជីរ៉ូបានបើកបុកពីក្រោយរថយន្តដឹកដីនៅលើផ្លូវជាតិលេខ៣ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦-១១៧បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកដីបានគេចខ្លួនបាត់ដោយបន្សល់តែទុករថយន្ត។ រីឯអ្នកបើកបររថយន្តប៉ាជើរ៉ូបានស្លាប់ដោយកៀបជាប់នឹងចង្តូត។ ចំណែកអ្នករួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។
បុរសដែលបានស្លាប់ក្នុងហេតុការណ៍នេះឈ្មោះប៊ុនហាវ ជាមន្ត្រីនៃមន្ទីរហិរញ្ញវត្ថុខេត្តកំពត ភូមិកំពង់បាយសង្កាត់កំពង់បាយខេត្តកំពត។ ចំណែកអ្នករងរបួសឈ្មោះ យ៉ង់ សុផល រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ជាមន្ត្រីសាលាក្រុងបូកគោ៕រថយន្តតូចបុកពីក្រោយរថយន្តធំមន្ត្រី២នាក់ស្លាប់និងរបួសធ្ងន់
កំពត៖រថយន្តប៉ាជីរ៉ូបុកពីក្រោយរថយន្តដឹកដីមន្ត្រីនៃមន្ទីរហិរញ្ញវត្ថុនិងមន្ត្រីខេត្តបានស្លាប់និងរបួសធ្ងន់លើផ្លូវជាតិលេខ៣ភូមិត្រពាំងរាំងស្រុកដងទង់កាលពីយប់ថ្ងៃទី១៣ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា រថយន្តប៉ាជីរ៉ូបានបើកបុកពីក្រោយរថយន្តដឹកដីនៅលើផ្លូវជាតិលេខ៣ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦-១១៧បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកដីបានគេចខ្លួនបាត់ដោយបន្សល់តែទុករថយន្ត។ រីឯអ្នកបើកបររថយន្តប៉ាជើរ៉ូបានស្លាប់ដោយកៀបជាប់នឹងចង្តូត។ ចំណែកអ្នករួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។
បុរសដែលបានស្លាប់ក្នុងហេតុការណ៍នេះឈ្មោះប៊ុនហាវ ជាមន្ត្រីនៃមន្ទីរហិរញ្ញវត្ថុខេត្តកំពត ភូមិកំពង់បាយសង្កាត់កំពង់បាយខេត្តកំពត។ ចំណែកអ្នករងរបួសឈ្មោះ យ៉ង់ សុផល រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ជាមន្ត្រីសាលាក្រុងបូកគោ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *