ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថនាំចិន៤នាក់ យកទៅសាកសួរក្រោយចាប់មនុស្សបញ្ចូលរថយន្ត

ព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថ បាននាំបុរសជនជាតិចិន៤នាក់យកទៅសាកសួរ ក្រោយមានរូបភាពបង្ហាញពីការ ចាប់បង្ខំមនុស្សរុញបញ្ចូលទៅក្នុងរថយន្តទំនើបមួយគ្រឿង។
ករណីនេះបានកើតឡើងនៅមុខសណ្ឋាគារមួយក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ ឧសភាឆ្នាំ២០២៣។មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយមានរូបភាពបង្ហាញពីការ ចាប់បង្ខំមនុស្សរុញបញ្ចូលទៅក្នុងរថយន្ត កម្លាំងជំនាញបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់យកទៅសាកសួរ។
ក្រុមនេះបានបានឆ្លើយថា បុរសដែលចាប់បញ្ចូលឡានជាដៃគូផឹកស៊ីជាមួយគ្នា។ពេលស្រវឹងពួកគេហៅទៅផ្ទះវិញ តែបុរសរូបនោះមិនព្រមទៅក៏បង្ខំចិត្តចាប់រុញចូលក្នុងរថយន្តតែម្ដង។ការឆ្លើយរបស់ក្រុមចិននេះជាជំហានដំបូងប៉ុណ្ណោះ។មន្ត្រីអាវុធហត្ថខេត្តបានបញ្ជាក់ថា បើទោះជាយ៉ាងណាកម្លាំងជំនាញនៅតែបន្តការស្រាវជ្រាវសាកសួរបន្ថែមទៀត។
ប្រភពដដែលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនមនុស្ស៤នាក់នោះ កម្លាំងជំនាញបានរកឃើញកាំភ្លើងខ្លីមួយដើមរួមនិងវត្ថុតាងជាច្រើនទៀត។ប៉ុន្តែមិនអាចបញ្ជាក់បានថា កាំភ្លើងដែលរកឃើញនេះវាជាប់ពាក់ព័ន្ធក្នុងករណីបទល្មើសឬយ៉ាងណាទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *