ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ជាមួយវត្ថុតាង

បន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុកមង្គលបូរីបានចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញគ្រឿងញៀននិងដកហូតវត្ថុតាងមួយចំនួនធំនិងរថយន្តមួយគ្រឿង។
សមត្ថកិច្ចចាប់ក្រុមនេះធ្វើឡើងនៅវាលស្រែប្រឡាយឯកភាពស្ថិតនៅភូមិពង្រឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឱ្យដឹងថាជនសង្ស័យទាំង៣នាក់ឈ្មោះ សំ មេសា អាយុ ២០ ឆ្នាំឈ្មោះ ហយ សុភា អាយុ២២ឆ្នាំ និងឈ្មោះ ឌឿន ចិន អាយុ ២៥ឆ្នាំអ្នកទាំងបី រស់នៅភូមិបន្ទាយនាងឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
បន្ទាប់ពីចាប់ខ្លួននិងចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់វត្ថុតាងគ្រឿងញៀន និងរថយន្តកម្លាំងនគរបាល បានបញ្ជូនមក នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *