ព្រះវិហា៖នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី១ខែកក្កដាឆ្នាំ២០២១មានប្រជាពលរដ្ឋ៤នាក់ដើរកាប់ចុងផ្តៅតាមជើងភ្នំដងរ៉ែកបានជាន់មីនផ្ទុះបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ម្នាក់ដោយដាច់ជើងខាងស្តាំ។ហេតុការណ៍នេះបានកើតឡើងនៅត្រង់VA៦៩២៩២-៩២៧៦៧ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ វិន ឃាម ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបច្ចុប្បន្ន យកមកសង្គ្រោះនៅមន្ទីរពេទ្យ សម្តេចតេជោហ៊ុន សែន ស្រអែម។ដោយសារស្ថានភាពអ្នករងរបួសធ្ងន់ធ្ងរត្រូវក្រុមគ្រូពេទ្យបានបញ្ជូនមកមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារដើម្បីជួយសង្ក្រោះ៕