ព័ត៌មានសន្តិសុខសង្គម

បុរសវ័យចំណាស់ម្នាក់ យកសាំងចាក់ដុតផ្ទះសម្លាប់ខ្លួនឯង

បាត់ដំបង៖ បុរសម្នាក់បានយកសាំងដុតផ្ទះសម្លាប់ខ្លួនឯង ។ហេតុការណ៍បង្កការភ្ញាក់ផ្អើល នៅចំណុចក្រុមទី០៦ ភូមិកំពង់ឡី ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។
អត្តឃាតជនឈ្មោះ គី ឈាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់ឡី ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង ។ប្រពន្ធឈ្មោះ សុំ នឿន អាយុ៤៩ឆ្នាំ បានបំភ្លឺឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ប្ដីរបស់ខ្លួន គាត់បានអង្គុយនិយាយតែម្នាក់ឯងក្នុងផ្ទះ និងបានយកពូថៅវាយទូរស័ព្ទអស់ចំនួន៤គ្រឿង, ម៉ូតូ១គ្រឿង។
ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា ប្តីខ្លួនមានវិបត្តិក្នុងគ្រួសារ ពេលស្រវឹងតែងតែរករឿងប្រពន្ធជាប្រចាំ ។ ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពជនអត្តឃាត សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជននេះពិតជាយកសាំង ចាក់ដុតខ្លួនឯងស្លាប់ពិតប្រាកដមែន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *