ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនម្នាក់ទៅតុលាការពីបទលួចនាំពលករឆ្លងដែនចូលប្រទេសថៃខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងនគរបាលកាលពីថ្ងៃទីថ្ងៃទី២១ខែមីនា ឆ្នាំ២០២១បានបញ្ជូនជនម្នាក់ ទៅតុលាការដោយជននេះលួចដឹកជញ្ជូនពលករខ្មែរចំនួន១៥នាក់ ឆ្លងដែនទៅប្រទេសថៃខុសច្បាប់ដែលប្រព្រឹត្តកាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះមឿនសារឿន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោកបានបន្តថា៖ កម្លាំងសមត្ថកិច្ច បានទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ចំនួន១៥នាក់។
ក្នុងនោះមានស្រី៦នាក់ មកពីខេត្តចំនួន៣ រួមមាន៖ ខេត្តបន្ទាយមានជ័យ ចំនួន១១នាក់ ខេត្តសៀមរាប ចំនួន៣នាក់ និងខេត្តបាត់ដំបងម្នាក់ នៅម្តុំដីរបស់ឈ្មោះទ្រី ភាព ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ដើម្បីសួរនាំ។
លោកបានបន្តថា៖ពលករទាំង១៥នាក់ បានធ្លើយប្រាប់សមត្ថកិច្ចថា៖ ពួកគាត់ត្រូវបានឈ្មោះ ទូច ភេទប្រុស អាយុប្រហែល២០ឆ្នាំ នៅធ្វើការប្រទេសថៃ ឱ្យទំនាក់ទំនងជាមួយឈ្មោះ មឿក សុភា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការបារអនីតិជន បានឱ្យដឹងថា៖ ដោយផ្អែកលើការបំភ្លឺរបស់ពលករទាំង ១៥នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មឿន សារឿន ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះមេខ្យល់ឈ្មោះ មឿក សុភា កម្លាំងនគរបាលមូលដ្ឋានកំពុងស្រាវជ្រាវចាប់ខ្លួនកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *