ព័ត៌មានសន្តិសុខសង្គម

កូនដុតម៉ូតូចោល បង្កជាអគ្គីភ័យ បណ្ដាលឲ្យឆេះផ្ទះម្ដាយអស់១ខ្នង

កំពង់ស្ពឺ៖បុរសជាកូនបានដុតម៉ូតូខ្លួនឯងចោលបង្កជាអគ្គិភ័យបណ្តាលឱ្យឆេះផ្ទះម្តាយអស់មួយខ្នងដែលហេតុការណ៍នេះកើតនៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ខែមីនា ឆ្នាំ២០២ ១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ករណីអគ្គិភ័យឆេះផ្ទះអស់មួយខ្នងជាប្រភេទសំណង់រៀបបេតុងក្រោមឈើខាងលើប្រក់ក្បឿងទំហំ ៨ម៉ែត្រគុណ៦ម៉ែត្រ។ម្ចាស់ផ្ទះឈ្មោះ នួន ហ៊ីម ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
គ្រោះមហន្តរាយនេះបណ្តាលមកពីឈ្មោះ ម៉ក់ ធារាជ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កើត ជាអ្នកដុតម៉ូតូក្នុងផ្ទះ បង្កជាអគ្គិភ័យ ឆេះម៉ូតូអស់ចំនួន១គ្រឿង និងឆេះសម្ភារប្រើប្រាស់ ក្នុងផ្ទះអស់។ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង អស់ទឹកចំនួន៦រថយន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *