ព័ត៌មានសន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី សម្លាប់បុរសម្នាក់ពេលកំពុងតខ្សែភ្លើងឆក់ត្រី

កំពត៖បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីចរន្តអគ្គិសនីឆក់ពេលកំពុងតខ្សែភ្លើងឆក់ត្រីក្នុងអណ្តូងក្បែរផ្ទះឪពុកម្តាយនៅភូមិភ្នំតូចឃុំទទុង ស្រុកដងទង់កាលពីរសៀលថ្ងៃទី១១ ខែមីនា។
នគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះអិន សំអុល អាយុ ៣៤ឆ្នាំនៅភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។កាលពីព្រឹកថ្ងៃទី១១ ខែមីនា បុរសរងគ្រោះបានមកសួរសុខទុក្ខឪពុកម្តាយក្នុងភូមិឃុំខាងលើ។លុះរសៀលថ្ងៃដដែល បុរសរូបនោះបានតខ្សែភ្លើងបម្រុងឆក់ត្រីខាងក្រោយផ្ទះ។
ដោយសារតែខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យចរន្តអគ្គិសនីបានឆក់ ស្លាប់ភ្លាមៗតែម្តង។ ក្រោយមកមន្ត្រីជំនាញបានធ្វើកោសលវិច័យហើយបានបញ្ជាក់ថា ករណីនេះមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មបង្កឡើងដោយជនណាម្នាក់ទេ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *