ព័ត៌មានសន្តិសុខសង្គម

បំបែកសំបុកក្រុមចោរឆក់ក្នុងក្រុងភ្នំពេញ ចាប់បាននាក់

ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវបំបែកសម្បុកក្រុមចោរឆក់ក្នុងរាជធានីភ្នំពេញឈានដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន៥នាក់និងដកហូតម៉ូតូ២គ្រឿង។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងជំនាញបានបង្ក្រាបក្រុមចោរឆក់នេះធ្វើឡើងនៅម្តុំបន្ទប់ជួលក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោកាលពីរសៀលថ្ងៃទី១០ ខែមីនាឆ្នាំ២០២២ដែលមុខសញ្ញា ទាំងនេះសំងំលាក់ខ្លួនក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីពលរដ្ឋរួច។
ក្រុមដែលចាប់ខ្លួនបានចំនួន៥នាក់នេះគឺពួកចោរឆក់ជាច្រើនលើកក្នុងរាជធានីភ្នំពេញ ដោយមានទាំងអ្នកឆក់ និងអ្នកចាំការពារពីក្រោយ។សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿងនិងបញ្ជូនទៅនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *