ព័ត៌មានសន្តិសុខសង្គម

មុនចងកសម្លាប់ខ្លួន អត្តឃាតជនបានសរសេរពាក្យបណ្ដាំ

ភ្នំពេញ៖បុរសម្នាក់ទំនងមានវិបត្តិចាក់ស្រេះក៏ចងកសម្លាប់ខ្លួនហើយបានសរសេរពាក្យបណ្តាំថា “មិនចង់បន្តទៀតបញ្ចប់ត្រឹមហ្នឹងចុះមិនបាច់យកសពខ្ញុំទៅធ្វើបុណ្យទេកុំឱ្យពិបាក”។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងដីវាលមួយជិតមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារកាលពីរសៀលថ្ងៃទី១០ ខែមីនា។បុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេមានសម្បុរសជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅផ្លាកលេខភ្នំពេញ1BA1062 ។
បុរសរូបនោះបានទុកម៉ូតូចម្ងាយប្រមាណជា១០០ម៉ែត្រពីកន្លែងចងកសមត្ថកិច្ចបានឆែកឆេរលើសាកសពឃើញបន្សល់ទុកក្រដាសមួយសន្លឹកដោយសរសេរជាពាក្យបណ្តាំថា “មិនចង់បន្តទៀតទេបញ្ចប់ត្រឹមហ្នឹងចុះមិនបាច់យកសពខ្ញុំទៅធ្វើបុណ្យទេកុំឱ្យពិបាក”។
ពលរដ្ឋនិងអ្នកដំណើរទៅចោមរោមមើលសាកសពនាពេលនោះបានបញ្ចេញមតិថា ជនអត្តឃាតអាចជាមនុស្សមានប្រពន្ធ។បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ សពត្រូវបានដឹកតាមរថយន្តទៅតម្កល់ទុកក្នុងវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *