ព័ត៌មានសន្តិសុខសង្គម

ត្រូវគោរពអោយបានវិធានការក្រសួងសុខាភិបាល និងអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន

ព្រះវិហារ៖ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារលោក អ៊ុក គឹមសាន បានផ្តាំផ្ញើដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារទាំងអស់ ត្រូវគោរពឱ្យបានទៀងទាត់តាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនក្រុមគ្រួសារនិងសហគមនពីជំងឺកូវីដ-១៩។
ការថ្លែងអំពាវនាវបែបនេះរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅផែនការសកម្មភាព ឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំនេះលោក អ៊ុក គឹមសាន បានផ្តោតជាសំខាន់លើការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ផ្សព្វផ្សាយពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ពន្ធ និងរបៀបរបបធ្វើការរបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជកកម្ពុជា។ការចូលរួមមតិយោបល់របស់ក្រុង ស្រុកទាំង ៨ និងផែនទាំង ១១ នៃយុវជនគណបក្សខេត្តព្រះវិហារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *