ព័ត៌មានសន្តិសុខសង្គម

បញ្ជូនចិន២នាក់ ម្នាក់បង្កផ្ទុះអាវុធ និងម្នាក់ទៀតរក្សាទុកអាវុធ ទៅតុលាការ

ព្រះសីហនុ៖សមត្ថកិច្ច ចុះស្រាវជ្រាវចាប់បុរសចិន២នាក់ បន្ទាប់ពីម្នាក់ផ្ទុះអាវុធបង្កការភ័យខ្លាច។រីឯចិនម្នាក់ទៀតរក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់ត្រូវបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែ កុម្ភៈឆ្នាំ២០២២ ពលរដ្ឋបានប្រាប់សមត្ថកិច្ចតាមទូរសព្ទហតឡាញ១១៧ថា នៅម្តុំផ្លូវឆ្នេរអូរឈើទាល មុខអាហារដ្ឋាន “ឈូស័រវ៉ាង”សង្កាត់៤ ក្រុងព្រះសីហនុ មានផ្ទុះអាវុធ បង្កឡើងដោយបុរសជនជាតិចិន។
កម្លាំងនគរបាលខេត្តនិងនគរបាលក្រុងព្រះសីហនុ ចុះទៅស្រាវជ្រាវចាប់ខ្លួនបុរសចិនម្នាក់ហើយបានដកហូតអាវុធខ្លីមួយដើម ម៉ាក GLOCK 17 Gen5 បង់មួយមាន១១គ្រាប់ ។
បន្ទាប់ពីចាប់បានចិនម្នាក់បង្កផ្ទុះអាវុធនោះ សមត្ថកិច្ចបន្តស្រាវជ្រាវដល់សណ្ឋាគារ និងកាស៊ីណូ DAXI GANG នៅបន្ទប់លេខ1913 ជាន់ទី១៩ឈានចាប់ខ្លួនចិនម្នាក់ទៀត។ក្នុងនោះដកហូតអាវុធខ្លី ២ដើម -ម៉ាក GOLD CUP ពណ៌ទឹកមាស លេខសម្គាល់ៈ K47189 និងបង់មួយ មានគ្រាប់ចំនួន ២៨គ្រាប់។ ទី២-អាវុធខ្លីម៉ាក ROLO ធុនតូច គ្មានលេខ ប្រើគ្រាប់ប្រភេទវ៉ាងឌឺឡុងចំនួន ៤០គ្រាប់ ។
ជនសង្ស័យ ត្រូវបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *