សៀមរាប៖មន្ត្រីជំទប់ឃុំម្នាក់បានដាក់លិខិតទៅថ្នាក់អភិបាលស្រុកដើម្បីសុំលាឈប់ពីតួនាទី ដោយសារតែមន្ត្រីរូបនោះមានបញ្ហាផ្ទាល់ខ្លួន។
លោកឡាតគិមលាន ជាជំទប់ទី១ឃុំកណ្តែក ស្រុកប្រាសាទបាគង្គខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២បានបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនថា លោកបានដាក់លិខិតទៅថ្នាក់ដឹកនាំស្រុកដើម្បីសុំលាឈប់ពីតួនាទីដោយសារតែលោកមានបញ្ហាផ្ទាល់ខ្លួន។
ការសុំលាឈប់ពីការងាររបស់លោក ឡាតគិមលាន នេះបើតាមព័ត៌មានមួយចំនួនបានលើកឡើងថា លោកឡាត គិមលាន មកធ្វើការមិនទៀងទាត់និងប៉ះទង្គិចជាមួយថ្នាក់ដឹកនាំទើបលោកសុំលាឈប់ពីការងារបែបនេះ។ចំណែកប្រភពខ្លះបានឱ្យដឹងថា លោកមិនចេះអែបអបមេកើយ ទើបបានជាលោកជួបរឿងរ៉ាវច្រើនមិនអាចធ្វើការងារបានតទៅទៀត។
បន្ថែមលើនេះ លោក ឡាត គិមលានបានប្រាប់បណ្តាញសារព័ត៌មានថា លោកមានបញ្ហាផ្ទាល់ខ្លួនម៉្យាងទៀតលោកចង់រស់នៅជាប្រជាពលរដ្ឋសាមញ្ញ។កន្លងមក នៅក្នុងកន្លែងការងាររបស់លោក ក៏ជួបបញ្ហាខ្លះៗដែរ ទើបលោកមិនអាចបន្តធ្វើការជាមួយមេកើយដែលមិនចេះយោគយល់គ្នានោះ៕