ក្រចេះ៖កម្លាំងនគរបាលស្រុកជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកប្រសព្វកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២បានចុះបង្ក្រាបកន្លែងជល់មាន់មួយនៅក្នុងចម្ការកៅស៊ូឃុំព្រែកប្រសព្វ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះផល្លី ដែលជាអ្នកកៀងគរក្រុមញៀនល្បែងមកពីជិតឆ្ងាយឱ្យទៅលេងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យនៅតាមសង្វៀនមាន់ដែលពួកគេចល័តក្នុងស្រុកព្រែកប្រសព្វ ដើម្បីគេចពីសមត្ថកិច្ច។
មន្ត្រីដដែលបានបន្តថា កន្លងមកក្រុមនេះ បានធ្វើសកម្មភាពបើកទីតាំងប្រជល់មាន់ជាយូរមកហើយគឺជាបុគ្គលដដែលៗ។វត្ថុតាងដែលពាក់ព័ន្ធបទល្មើសក្នុងការបង្ក្រាបមួយចំនួនត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនិងមួយចំនួនទៀតបានដុតបំផ្លាញចោលនៅនឹងកន្លែង៕