ព័ត៌មានសន្តិសុខសង្គម

ចោរបន្លំចូលផ្ទះភ្នាក់ងារវីង លួចយកលុយអស់ជាង២ម៉ឺនដុល្លារ

ព្រៃវែង៖មានក្រុមជនមិនស្គាល់មុខបានជិះម៉ូតូមកបន្លំចូលផ្ទះភ្នាក់ងារវីង លួចយកលុយខ្មែរនិងដុល្លារអស់ប្រមាណជាង២ម៉ឺនដុល្លារ។
ករណីចោរលួចបន្លំចូលយកលុយនេះនៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេចខេត្តព្រៃវែងកាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៣។អ្នកជិតខាងបានឱ្យដឹងថា មុនកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមកចូលទិញទឹកសុទ្ធ។ពេលនោះក៏មានបក្ខពួកបន្លំចូលលួចយកលុយក្នុងផ្ទះវីង ម្ចាស់ឈ្មោះប៊នរចនា ភេទស្រីអាយុ២៣ឆ្នាំ នៅភូមិឃុំខាងលើ។
ក្នុងនោះសម្ភារបាត់បង់-ប្រាក់ដុល្លារចំនួន១២.០០០ដុល្លារ-ប្រាក់រៀលប្រហែល៤៤.០០០.០០០រៀល ហើយក្រុមចោរក៏បានជិះម៉ូតូគេចខ្លួនបាត់អស់។បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថផ្នែកជំនាញខេត្តព្រៃវែង កំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់ខ្លួនយកមកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *