ព័ត៌មានសន្តិសុខសង្គម

រថយន្តស្ទូចបើកបុករថយន្តទំនើបពីក្រោយពេលរង់ចាំស្តុប

ភ្នំពេញ៖រថយន្តស្ទូចបានបើកវ៉ាជែងដល់ភ្លើង ស្តុប ក៏ជ្រុល ទៅបុករថយន្ត ម៉ាស្តាពីក្រោយ បណ្តាលឱ្យរងការខូចខាត យ៉ាង ដំណំ។
ហេតុការណ៍ នេះ បានកើត ឡើង នៅ ស្តុប លូ៥ផ្លូវ វេងស្រេងផ្លូវ លូ ប្រាំ ក្នុង សង្កាត់ ស្ទឹង មានជ័យ ៣ ខណ្ឌ មានជ័យ កាលពីម៉ោងជាង ១០យប់ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២១។
សាក្សីបានឱ្យដឹង ថា មុនកើតហេតុ មានស្ត្រីវ័យក្មេង ម្នាក់ បានបើករថយន្ត ម៉ាក ម៉ាស្តាពាក់ ស្លាក លេខ ភ្នំពេញ 2AU1465 តាម ផ្លូវ វេង ស្រេង ពី កើត ទៅ លិច ។រថយន្តនេះបានឈប់ រង់ចាំ ភ្លើង ស្តុប ស្រាប់ តែ មាន រថយន្ត ប្រភេទ ស្ទូច ម៉ាក ហ៊ីយ៉ាន់ដាយ ទិសដៅ ស្រប គ្នា ហើយបាន វ៉ា ជែង ទៅ បុក កៀរ រថយន្ត ម៉ាស្តា បណ្ដាល ឱ្យ រងការ ខូចខាត ផែ្នក ខាង ក្រោយ យ៉ាងដំណំតែមិន មាន គ្រោះ ដល់មនុស្សទេ។
បន្ទាប់ពីបង្ក គ្រោះថ្នាក់ តៃកុងរថយន្តស្ទូច បាន ចុះ ពីលើ រថយន្ត រត់ គេច ខ្លួន បាត់ ។ ក្រោយមក ដោយអត់ មាន ដំណោះស្រាយ រថយន្ដ ទាំង ពីរ គ្រឿង ត្រូវ សមត្ថកិច្ច យក ទៅ រក្សា ទុក នៅកន្លែងនគរបាលចរាចរណ៍ រាជធានី ភ្នំពេញ ដើម្បី រង់ចាំម្ចាស់ចូលខ្លួន ដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *