ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញយគយចល័ត ចាប់ម៉ូតូអត់ពន្ធជិត ១០០ គ្រឿង នៅតាមទីតំាងលក់

ត្បូងឃ្មុំ៖កម្លាំងសមត្ថកិច្ចជំនាញគយចល័តតំបន់៦បានចាប់ម៉ូតូអត់ពន្ឋចំនួន៨៩គ្រឿង ស្ថិតនៅផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
មន្ត្រីគយបានឱ្យដឹងថា ម៉ូតូអត់ពន្ធជាច្រើនប្រភេទដែល ត្រូវបាននាំចូលមកដាក់តាំងលក់នៅតាមផ្ទះចំនួន២៦ កន្លែង ត្រូវបានកម្លាំងចម្រុះ ដឹកនាំដោយលោក ព្រាប គារ៉ាត់ មេគយចល័តតំបន់៦ ចុះឆែកឆេរតាមឃ្លាំង រកឃើញម៉ូតូអត់ពន្ធនាំចូលចំនួន ៨៩គ្រឿង ។
បច្ចុប្បន្នវត្ថុតាងម៉ូតូទាំង៨៩ គ្រឿងនេះ ត្រូវបានមន្ត្រីគយចល័តដឹកជញ្ជូនយកទៅរកទុកបណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *