ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលចាប់ក្រុមក្មេងស្ទាវ៦នាក់ ករណីកាប់គេឲ្យរងរបួសធ្ងន់

ប៉ៃលិន៖កម្លាំងនគរបាលបានទទួលពាក្យបណ្តឹងពីយុវជនរងគ្រោះដែលមានក្រុមស្ទាវ០៦នាក់ ប្រើកាំបិតកាប់និងខ្សែក្រវ៉ាត់វាយមកលើខ្លួនឱ្យរងរបួសត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
សមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២២ នគរបាលប៉ុស្តិ៍ស្ទឹងកាច់បានចាប់ក្រុមស្ទាវ០៦នាក់ដោយប្រើកាំបិតកាប់និងខ្សែក្រវ៉ាត់វាយលើជនរងគ្រោះឱ្យរងរបួស។ករណីនេះ បានកើតឡើងនៅមុខផ្ទះសំណាក់ព្រំមាសភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីយប់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២២កន្លងទៅ។
យុវជនរងគ្រោះ២នាក់ឈ្មោះចាន់ថា ធា អាយុ២២ឆ្នាំរងរបួសក្បាល និងឈ្មោះសារិន ចេក អាយុ ២០ឆ្នាំរងរបួសដៃ។ពួកគេនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ចំណែកក្រុមជនដៃដល់ឈ្មោះហាក់ ប៊ុនសៀង-ឈ្មោះកែវ ថាវី-ឈ្មោះផាត ធា-ឈ្មោះ វួន សុវណ្ណរ៉ា-ឈ្មោះ រឹម រិត-ឈ្មោះសុខ វីន។ពួកគេមានអាយុពី១៧ដល់២២ឆ្នាំនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នជនបង្កនិងបក្ខពួកត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់វិធានការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *