ព័ត៌មានសន្តិសុខសង្គម

កំពុងស៊ើបអង្កេតបុរសម្នាក់ ស្លាប់ក្នុងការដ្ឋានសំណង់ សង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ភាពភ្ញាក់ផ្អើលខណៈពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់ ក្នុងការដ្ឋានសំណង់មួយកន្លែងសង្ស័យករណីឃាតកម្ម ត្រូវបានសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កម្មករសំណង់ដែលស្លាប់ ស្ថិតក្នុងភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅកាលពីថ្ងៃទី៥ ខែឧសភា។សពជនរងគ្រោះឈ្មោះ លន សុខឡេង អាយុ ៤៣ ឆ្នាំជាជាងសំណង់ ស្នាក់នៅកន្លែងខាងលើ។រីឯទីកំណើត នៅភូមិវាចា ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពដដែលបានបន្តថា កាលពីយប់ថ្ងៃទី៤ ខែឧសភាមានកម្មករប្រមាណជា៤-៥នាក់បានជួបជុំផឹកស៊ីជាមួយគ្នា។លុះព្រឹកឡើងទើបបង្កការភ្ញាក់ផ្អើលក្រោយបានប្រទះឃើញសពបុរសម្នាក់ ត្រូវគេវាយចំក្បាល បណ្តាលឱ្យស្លាប់ដោយមានឈាមជាប់ខ្លួន តែមិនទាន់ដឹងពីមូលហេតុ។
ក្រោយមកសមត្ថកិច្ចជំនាញ បានចុះធ្វើកោសល្យវិច័យនិងពិនិត្យទៅលើសព បានបញ្ជាក់ប្រាប់ថា សពពិតជាត្រូវជនសង្ស័យប្រើដំបងដែក វាយចំក្បាលបណ្ដាលឱ្យស្លាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *