ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យ ទីតាំងត្រៀមរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំ និងឆ្លង ចេតិយ្យសម្ដេចឧត្តមទេពញ្ញាណ ហ៊ុន ណេង

កំពង់ចាម៖ព្រឹកថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងឯកឧត្ដម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំ និងពិធីឆ្លងមហាចេតិយ របស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង។ដោយមានការអញ្ជើញចូលរួមពី មន្ត្រីអង្គភាពជុំខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងផ្នែកជំនាញពាក់ព័ន្ធជាច្រើនរូប។

ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រុមគ្រួសារនិងសាច់ញ្ញាតិ បានមូលមតិគ្នាជាឯកឆន្ទ រៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំ និងពិធីឆ្លងមហាចេតិយរបស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅរសៀលនៅថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣នេះ ស្ថិតនៅភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជាមួយនោះសម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដោយមានថ្នាក់ដឹកនាំកំពូលៗ ក្នុងរាជរដ្ឋាភិបាលអញ្ជើញចូលរួម ក្នុងកម្មវិធីបុណ្យខាងលើ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *