ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នា បណ្ដាលអោយមនុស្សម្នាក់ស្លាប់នៅស្រុកតំបែរ

ត្បូងឃ្មុំ៖រថយន្តបើកបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមលើកំណាត់ផ្លូវជាតិលេខ៧៣ ស្ថិតក្នុងភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ កាលពីរសៀលថ្ងៃទី១៨ខែសីហា។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ស្រី ម៉ានីត អាយុ៣៦ ឆ្នាំនៅភូមិព្រែកតាអុង២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ចាម 1M-6850 ។រីឯរថយន្តផ្លាកលេខភ្នំពេញ 2AU-8141។បន្ទាប់បង្កឱ្យមនុស្សស្លាប់អ្នកបើកបានរត់គេចខ្លួនបាត់ទុករថយន្តចោលនៅកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ចបាននាំយកសាកសពទៅតម្កល់នៅវត្តតំបែរ។ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតំបែររង់ចាំតំណាងសងខាងចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *