ព័ត៌មានសន្តិសុខសង្គម

លួចម៉ូតូពីស្រុកភ្នំព្រឹកខេត្តបាត់ដំបង មកជាប់អន្ទាក់នៅស្រុកស្អាងខេត្តកណ្ដាល

បាត់ដំបង៖កាលពីចន្ទ២កេីតខែមាឃឆ្នាំខាលចត្វាស័កព.ស.​២៥៦៦​ត្រូវនឹងថ្ងៃទី ២​៣ ខែមករា ឆ្នាំ២០២៣ នៅវេ​លាម៉ោង ១៨និង១០នាទីនៅចំណុច ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ក៏ដូច​យោបល់របស់លោកវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​និងដោយបានការសម្របសម្រួលលេីនីតិវិធី ពីឯកឧត្តម​ កែវ​ សុជាតិ​ព្រះរាជអាជ្ញានៃអ​យ្យ​ការអមសាលា​ដំបូងខេត្តបាត់ដំ​បងផងនោះ​ លោកវរសេនីយ៍ទោ​ ហេ​ង​បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមស​ហការ​ជា​មួយ​កម្លាំងអធិការដ្ឋាន នគរ​បាល ស្រុកស្អាងនៃស្នងការដ្ឋានន​គរបា​លខេត្តកណ្តាល បាននាំខ្លួនជន​សង្ស័​យចំនួន០១ នាក់ ឈ្មោះ ភីរុន អ៊ូរ៉ ភេទប្រុ​ស អាយុ ២៤ ឆ្នាំមានទីលំ​នៅ​ភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល មុខរបរធ្វើចំការ ។

ការឃាត់ខ្លួននេះអនុវត្តតាមពាក្យបណ្តឹ​ងរបស់ជនរងគ្រោះឈ្មោះ អឿ​ន​ សំអាតភេទ ប្រុស អាយុ៥៤ ឆ្នាំ មានទីលំនៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មុខរបរ ធ្វើចំការ បានប្តឹងជនសង្ស័យខាង​លើ បានធ្វើសកម្មភាពលួច(ម៉ូតូ) របស់គាត់ ម៉ាក​ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់​ស្លាក​លេខ បាត់ដំបង 1AP-4443 នៅចំណុច ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុក​ ភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣វេលាម៉ោង​១២ និង០០ នាទី ហេីយគេចខ្លួនបាត់ពីមូលដ្ឋាន។

ក្រោយពីបានសាកសួររួច ជនសង្ស័យ​ ឈ្មោះ ភីរុន អ៊ូរ៉ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរធ្វើចំការ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសក​ម្មភាពលួច (ម៉ូតូ) របស់ជនរងគ្រោះឈ្មោះ អឿន សំ​អាត ភេទ ប្រុស អាយុ ៥៤ ឆ្នាំ បានសម្រេចចំនួន ០១ ដង នៅចំណុច មុខផ្ទះ របស់ជនរងគ្រោះ ស្ថិតនៅដំ​ណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបា​ត់ដំបង កាល​ពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣វេលាម៉ោងប្រមាណ ១២ និង ០០នាទី ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង​(ម៉ូតូ០១គ្រឿង)​ខាង​លើ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរ​បាលស្រុកភ្នំព្រឹក នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ដើម្បីធ្វើការ សាកសួរ និង កសាងសំណុំ​រឿងបញ្ជូនមកផែនជំនាញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ ៕

Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *