ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២១បានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន។ជនសង្ស័យទាំង៤នាក់នេះត្រូវសមត្ថកិច្ចចាប់បាននៅម្តុំផ្ទះជួលស្ថិតក្នុងភូមិតាសេកសង្កាត់កំបូល ខណ្ឌកំបូលកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា៖កម្លាំងអាវុធហត្ថខណ្ឌកំបូលបានចាប់ជនសង្ស័យ៤ នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ។វត្ថុតាងគ្រឿងញៀនដែលរឹបអូសបានគឺក្រាមពណ៌សថ្លា ចំនួន៨កញ្ចប់និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
មន្ត្រីដដែលបានបន្តថា ជនសង្ស័យទាំង៤នាក់នោះឈ្មោះ ថន ចន្ថា អាយុ ៣០ឆ្នាំ ឈ្មោះបាន សីហា អាយុ២០ឆ្នាំ ឈ្មោះ វុធ ជឿនអាយុ២០ឆ្នាំនិងឈ្មោះ ម៉ុត ចន្ទលីណាអាយុ២៧ឆ្នាំអ្នកទាំង៤រស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបញ្ជូនទៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕