ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់លោតពីលើអាគារកម្ពស់ជាច្រើនជាន់ប៉ងសម្លាប់ខ្លួន តែមិនស្លាប់

ភ្នំពេញ៖បុរសម្នាក់លោតពីលើអគារកម្ពស់ជាច្រើនជាន់ធ្លាក់មកក្រោមតែមិនស្លាប់បង្កការភ្ញាក់ផ្អើលតាមផ្លូវ២៨៨ជិតនិងរង្វង់មូលផ្សាដើមថ្កូវក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនកាលពីយប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖បុរសម្នាក់ទំនងជាប្រើប្រាស់សារធាតុញៀនលើសកម្រឹតបានស្រែកឡូឡារួចលោតពីលើអគារកម្ពស់ជាច្រើនជាន់។ជននេះឈ្មោះយន ពិសិដ្ឋ ភេទ ប្រុស អាយុ២៣ឆ្នាំស្នាក់នៅបន្ទប់ជួលសង្កាត់ផ្សាដើមថ្លូវមានស្រុកកំណើតនៅខេត្តព្រៃវែង។
សាក្សីបានឱ្យដឹងថា៖មុនកើតហេតុគេឮសំឡេងស្រែកឡូឡាខ្លាំងៗចេញពីលើអគារជាន់ខាងលើដោយពុំទាន់ដឹងថាជារឿងអ្វី។បន្ទាប់មកពួកគាត់ក៏បានឃើញបុរសម្នាក់លោតចុះមកក្រោមដល់ដីដោយផ្កាប់មុខតែមិនស្លាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *