ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនធំបើកគេចពីម៉ូតូ បណ្ដាលឱ្យក្រឡាប់ចាក់ស៊ីម៉ង់ត៍ពេញផ្លូវ

ភ្នំពេញ៖រថយន្តធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿងបើកគេចចេញពីម៉ូតូដែលដួលនៅខាងមុខ បណ្តាលឱ្យក្រឡាប់ចាក់ស៊ីម៉ងត៍ពេញផ្លូវនៅកណ្តាលផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួស ទេ។ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ ។

សាក្សីបានឱ្យដឹងថា៖ រថយន្តម៉ាក់ហ៊ីយ៉ាន់ដាយធុនធំដឹកស៊ីម៉ង់ត៍ធន់ធំជាង១៦តោន ពាក់ផ្លាកលេខ កំពត3A-0914 បើក តាមផ្លូវជាតិលេខ៦ ។មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកវ៉ាជែងបណ្តាលរអិលផ្លូវដួលនៅពីមុខ បណ្តាលឱ្យរថយន្តបួងចង្កូតគេច បណ្តាលឱ្យរថយន្តប្រឡាប់កណ្តាលផ្លូវតែម្តង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *