ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកឈើខុសច្បាប់ អស់ល័ក្ខជាប់អន្ទាក់ សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើរវៀង

ព្រះវិហារ : នៅវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២៣នេះ កំលាំងសង្កាត់ សហកាជាមួយ ផ្នែក រដ្ឋបាលព្រៃឈើរវៀង ស្ទាក់ឃាត់រថយន្ដឡង់គ្រីស័រ ពណ៌ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC 8538 ដឹកឈើប្រណិត១គ្រឿង បាននៅផ្លូវអូគរគី ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ

តាមការបញ្ជាក់ឲ្យដឹងពីលោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀងបានឲ្យដឹងថា រថយន្ដដឹកឈេីប្រណិតខាងលើ ត្រូវបានកំលាំងជំនាញរដ្ឋបាលព្រៃឈើតាមដាននិងអង្កេត លុះដល់ព្រឹកថ្ងៃកើតហេតុខាងលើរថយន្ដ១គ្រឿងនោះបានកំពុងធ្វើសកម្មភាពដឹកឈើនៅក្នុងស្រុករវៀង ឆ្លងកាត់ផ្លូវអូគរគីត្រូវបានកំលាំងជំនាញចុះបង្ក្រាបបាននៅចំនុចនោះបានតែម្ដង ក្រោយពីការបង្ក្រាបភ្លាមៗក៏បានស្នើរសូមសហកាពីកំលាំង អធិការដ្ឋាននគរបាលស្រុករវៀងចូលរួមផងដែរ។

ក្រោយពីការបង្ក្រាបរថយន្ដខាងលើនោះរួចមក មន្ត្រីជំនាញត្រួតពិនិត្យឃើញក្នុងរថយន្ដខាងលើនោះដឹកឈើប្រណិតអារ ប្រភេទឈើធ្នង់ពេញរថយន្ដ ក្រោយពីត្រួតពិនិត្យរួចកំំលាំងជំនាញនិងកំលាំងសហការបញ្ជួនរថយន្ដនិងវត្ថុតាងខាងលើយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងដើម្បីបញ្ជូនសុំនុំរឿងចាត់ការតមនិតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *