ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូន៣នាក់ ទៅតុលាការរឿងជិះម៉ូតូបុកនិងវាយសមត្ថកិច្ច

ប៉ៃលិន៖កម្លាំងនគរបាលបានចាប់ក្មេងទំនើង៣នាក់ចំណោម១២នាក់ដែលជិៈម៉ូតូបុកនិងយកមួកការពារវាយសមត្ថកិច្ចឱ្យរបួសត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងការតាមចាប់ក្រុមក្មេងទំនើងនេះបានធ្វើឡើងនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ជនសង្ស័យឈ្មោះ ឌុល សុខលាភ អាយុ៣១ឆ្នាំ-ឈ្មោះ ទូច ដេវីត អាយុ២៦ឆ្នាំនិងឈ្មោះបន ពឡុតអាយុ២០ឆ្នាំ។ពួកគេរស់នៅភូមិអូរម៉ានី ឃុំតាកុក ស្រុកសង្កែ ខេត្តបាត់ដំបង។ចំណែកបក្ខពួកចំនួន៩នាក់នាក់ទៀតបានរត់គេចខ្លួន។
សមត្ថកិច្ចដកហូតវត្ថុតាង៖ម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខប៉ៃលិន1C-7387និងម៉ាក scoopyផ្លាកលេខបាត់ដំបង 1AQ-3131។ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅនិងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។រីឯបក្ខពួកដែលរត់គេចខ្លួនកម្លាំងជំនាញកំពុងតាមចាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *