ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក្ខគ្រឿងញៀនដោយខុសច្បាប់ នៅស្រុកថ្មគោល

បាត់ដំបង៖ នៅថ្ងៃសុក្រ៦កេីតខែមាឃឆ្នាំខាលសត្វាស័កព. ស.​២៥៦៦ត្រូវនិងថ្ងៃ​ទី​២៧ខែមករាឆ្នាំ២០២៣វេលាមោ​ង ១៥និង ៣០នាទីនៅចំណុចក្រុមទី ៣០​ភូមិព្រះពន្លា ឃុំរូ​ងជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​លោកវរសេនី​យ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន រួមជាមួយកម្លាំង​ ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រី​ង និងរូងជ្រៃ នៃអធិការដ្ឋាននគរបា​ល ស្រុកបានចុះបង្រ្កាបករណី រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើ​សជាក់​ស្តែង ដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ប្រាក់ សៅរីភេទប្រុសអាយុ ៣១ឆ្នាំ ភូមិ ព្រះន្លា ឃុំរូងជ្រៃស្រុកថ្ម​គោល ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅ ក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌សថ្លា ចំនួន៤៩ថង់ ទំងន់ ៤៧,២៦ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់

នៅពេលនេះជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំ​ណុំរឿងបញ្ជូនមកផែនជំនាញចាត់ការបន្តតាមនិតិវិធី​ច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *