ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៤០០នាក់ ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅស្រុកស្រីសន្ធរ

 

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ,ឯកឧត្តម លូ គឹម ឈុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២បានអញ្ជើញ សំណេះសំណាល ពិនិត្យនិងព្យាបាលជំងឺទូទៅជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឡេង ផល្លី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ប្រមាណជាង ១.០០០នាក់។
ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីសុខភាពប្រជាជននាថ្ងៃនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហេតុនេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សតរៀងទៅ។

អភិបាលខេត្ត ក៏បានបញ្ជាក់ថា សូមបងប្អូនយើង ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នងសហគមន៍ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល រួមនឹងវិធានការ “៣ការពារ និង ៣កុំ”។ ដើម្បីសហគមន៍ចៀសផុតពីជំងឺកូវីដ១៩ ។ជាពិសេសវីរុសបម្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងយាយីដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងសាកលលោកផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *