Uncategorized

លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត រៀបចំប្រជុំដើម្បីផ្សព្វផ្សាយខ្លឹមសារផែនការសំខាន់ៗមួយចំនួន

កំពង់ឆ្នាំង: រសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤​ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំការប្រជុំការងារចាំបាច់មួយ ស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ​នគរបាលខេត្ត ដើម្បីផ្សព្វផ្សាយខ្លឹមសារផែនការសំខាន់ៗមួយចំនួន ដែលមានការអញ្ជើញចូលរួមពីលោក- លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកផងដែរ ។

ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នាយនគរបាលទាំងអស់ដែលមានឈ្មោះនៅក្នុងផែនការ ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យតាមផែនការដែលបានដាក់ចេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ក្នុងការថែរក្សាសន្ដិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ឧទាហរណ៍ ដូចជា សម្តេចព្រះករុណា ឬឥស្សរៈជនជាន់ខ្ពស់នានាៗផ្សេងទៀតជាដើម។ល។

ហើយលោកបានបន្ថែមឲ្យនាយនគរបាលទាំងអស់ចេះរៀបចំផែនការឲ្យមានភាពច្បាស់លាស់ និងដាក់ចេញឲ្យមន្ត្រីក្រោមឱវាទអនុវត្ត តាមដានត្រួតពិនិត្យ និងរាយការណ៍ត្រឡប់មកថ្នាក់ដឹកនាំតាមបណ្ដាថ្នាក់ជាបន្ដបន្ទាប់ដោយការទទួលខុសត្រូវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *