ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនអ្នកបន្លំធ្វើសង់ នឹងគ្រឿងញៀនទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលបានចាប់បុរសម្នាក់បែកគំនិតគ្រងស្បង់ជាសង្ឃដើរបិណ្ឌបាតតាមភូមិនិងមានគ្រឿងញៀនជាប់ខ្លួនផងត្រូវសមត្ថកិច្ចចាប់ហើយត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា នគរបាលស្រុកថ្មគោល កាលពីថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២បាននាំខ្លួន សង្ឃមួយអង្គនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងយកទៅសាកសួរទើបដឹងជាសង្ឃក្លែងក្លាយនិងមានទាំងគ្រឿងញៀនជាប់ខ្លួនផង។សង្ឃក្លែងក្លាយនេះឈ្មោះលឹម ចាន់វិបុល អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិត្រពាំច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។
ទីបំផុតបុរសខាងលើបានសារភាពថា ខ្លួនមិនមែនជាសង្ឃពិតប្រាកដនោះទេ។មុននឹងមកដល់ខេត្តបាត់ដំបងគេបានទៅលួចយកស្បង់ចីវរ-បាត-ព្រមទាំងថង់យាមរបស់ព្រះសង្ឃដែលគង់នៅវត្តមួយនៅក្នុងខេត្តបន្ទាយមានជ័យហើយក៏ដើរបិណ្ឌបាតតែម្តង។
បន្ទាប់ពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញគ្រឿងញៀនមួយថង់តូចដែលរក្សាទុកនៅក្នុងកញ្ចប់បារីដាក់ជាប់ខ្លួនទៀតផង។បច្ចុប្បន្នផ្នែកនគរបាលជំនាញជាមួយមន្រ្តីមន្ទីរធម្មការស្រុក-ខេត្តចាត់ការតាមផ្នែកសាសនាជាមុនហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *