ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបកន្លែងស្តុកគ្រឿងសម្អាង-អាហារបំប៉ន ជិត៦តោន ហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត

 

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបកន្លែងស្តុកគ្រឿងសម្អាង-អាហារបំប៉នជិត៦តោន។មុខទំនិញទាំងនោះបានហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត ហើយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់យកទៅសាកសួរ ពេលនេះកំពុងបន្តនីតិវិធី។
សមត្ថកិច្ចក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកម្លាំងជំនាញ-មន្ត្រីតុលាការ និងផ្នែកក្រសួងសុខាភិបាល បានចុះឆែកឆេរទីតាំងមួយ ដែលស្តុកផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ។ការបង្ក្រាបធ្វើឡើងនៅផ្ទះលេខ BA១១+BA១២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខមានទម្ងន់៥.៦៤១គីឡូក្រាម ដែលនាំចូលគ្មានប្រភពច្បាស់លាស់។ក្នុងនោះអត់មានច្បាប់ចំនួន២៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍តែហួសសុពលភាពចំនួន៩មុខ និងមានច្បាប់ចំនួន១០មុខ។
មន្ត្រីដដែលបានបន្តថា ក្រោយពីត្រួតពិនិត្ វត្ថុតាងត្រូវបានដកហូត ហើយខាងមន្ត្រីតុលាការសម្រេចបិទផ្លុំបេទីតាំងនោះ និងបាននាំខ្លួនម្ចាស់យកទៅសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *