កំពត៖សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ដែលបានប្រើអំពើហិង្សាលើកូនចុង បណ្តាលឱ្យមានស្លាកស្នាមរងរបួសធ្ងន់ធ្ងរ និងបញ្ជូនទៅតុលាការ។ករណីនេះបានកើតឡើងនៅភូមិជ្រុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០២៣ ។
មន្ត្រីនគរបាលខេត្តកំពត មិនទាន់បានបញ្ជាក់ពីឈ្មោះស្ត្រីសង្ស័យ ករណីប្រើអំពើហិង្សាលើកូនចុង និងមូលហេតុយ៉ាងណានោះនៅឡើយទេ។ ប៉ុន្តែបានបង្ហាញរូបភាពមានស្លាកស្លាមលើដងខ្លួនក្មេងស្រីតូចរងគ្រោះ ជាអំពើហិង្សាដែលស្ត្រីជាម្ដាយចុង ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ គឺច្បាប់មិនអាចលើកលែងទោសឱ្យបានឡើយ។
ក្រោយពីឃាត់ខ្លួននិងសាកសួររួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕